សួស្តីមិត្តអ្នកអានទាំងឡាយ នេះជាអត្ថបទទី១ ដែលខ្ញុំបានសរសេរ។ ជាដំបូង ខ្ញុំសូមណែនាំអំពី គេហទំព័រជាមុនសិន។ ខ្ញុំបាទជា អ្នកចូលចិត្តថតរូបម្នាក់ ថតតាំងពីជំនាន់ដំបូងៗ នាដើមឆ្នាំ ២០០០។ ដែលកាលនោះ របស់ដែលខ្ញុំកាន់ថតរូប គឺជាទូរស័ព្ទ Nokia ជំនាន់ដំបូងៗ ដែលបំពាក់កាមេរ៉ា VGA។ វាជាអនុស្សាវរី៏យ យ៉ាងពិសេសពីកុមារភាព ក្នុងវិស័យនេះ។ ប៉ុន្មានឆ្នាំក្រោយមក ជាពេលដែលខ្ញុំបានកំពុង សិក្សានៅវិទ្យាល័យ ទូរស័ព្ទដំបូង និងទំនើបបំផុតមួយ នាសម័យនោះគឺ Nokia N73។ ដែលវាធ្វើការទាញ ផ្នែកខាងក្រោយនៃទូរសព័្ទ(slide) ដើម្បីបើកកាមេរ៉ាដោយស្វ័យប្រវត្តិ។ ទំហំមេហ្គាភិចសែល 3.2 ពិតជាមិនធម្មតាឡើយ។
135mm • ISO100 • F8 • 1/500s
បកត្រលប់មកនិយាយពីគេហទំព័រនេះវិញ ដោយសារតែអារម្មណ៏ដិតដាម ជាមួយការថតរូប ដូចដែលបានរៀបរាប់ខាងលើ មិនថាទៅទីណា កន្លែងណា ការផ្តិតយករូបភាព តែងតែជា សកម្មភាពជាអចិន្ត្រៃយ៍ របស់ខ្ញុំជាដរាបមក។ ហើយក៏មានក្តីស្រមៃ ចង់មានកាមេរ៉ាមួយគ្រឿង ដើម្បីអភិវឌ្ឍខ្លួនឯង នៅពេលមានលទ្ធភាព។
135mm • ISO100 • F8 • 1/500s
សព្វថ្ងៃ ខ្ញុំរស់នៅ និងធ្វើការនៅ ក្រុមហ៊ុនបច្ចេកវិទ្យា ក្នុងប្រទេសកូរ៉េខាងត្បូង ទទួលខុសត្រូវលើផ្នែក គ្រប់គ្រង និងអភិវឌ្ឍកម្មវិធី លើឧបករណ៏ឆ្លាតវៃ Apple។ ជាពេលវាលាសមស្របបំផុត ដែលខ្ញុំមានលទ្ធភាព អាចបំពេញតម្រូវការរបស់ផ្នែកផ្លូវចិត្តដែលរង់ចាំអស់ពេលជាយូរណាស់មកហើយ។ សកម្មភាពថតរូបរបស់ខ្ញុំ ក៏ក្លាយជា ចំណូលចិត្តទូទៅ ដែលរាល់ពីសម្រាកពីការងារ ខ្ញុំតែងតែស្ពាយកាបូបធ្ងន់ៗ ដែលផ្ទុកទៅដោយ ឧបករណ៏ថត យ៉ាងច្រើន ធ្វើដំណើរទៅកន្លែងគោលដៅស្រស់ស្អាតណា ដែលបានកំណត់។
135mm • ISO100 • F8 • 1/500s
ពីដើមឡើយ ខ្ញុំចូលចិត្តចែករំលែករូបភាព ទាំងនោះតាម បណ្តាញសង្គម។ ប៉ុន្តែវាបានធ្វើរូបភាពទាំងនោះ ធ្លាក់គុណភាពយ៉ាងខ្លាំង ដើម្បីទើបខ្ញុំសម្រេចចិត្ត បង្កើត Blog នេះឡើងដើម្បី ឲ្យអ្នកទស្សនា អាចទទួលបាននូវគុណភាព តាមដែលអាចធ្វើទៅបាន។ សង្ឃឹមថាអ្នក ទាំងអស់គ្នា ចូលចិត្ត និងគាំទ្រ។